Monday, September 21, 2026

Brave Browser បន្ថែមមុខងារ Email Aliases ដើម្បីជួយអ្នកប្រើគេចពីការតាមដាន

0

កំណែថ្មី Brave Browser 1.94 បានបន្ថែមមុខងារ Email Aliases ដែលអនុញ្ញាតឱ្យអ្នកប្រើបង្កើត អាសយដ្ឋានអ៊ីមែលបណ្តោះអាសន្ន នៅពេលចុះឈ្មោះប្រើសេវាកម្មថ្មី។មុខងារនេះជួយលាក់អ៊ីមែលពិតរបស់អ្នកប្រើប្រាស់ពី Website ខណៈសារដែលផ្ញើមកអាសយដ្ឋាន Alias នៅតែត្រូវបានបញ្ជូនទៅអ៊ីមែលពិត។

Brave មានប្រព័ន្ធ Data Isolation រួចហើយ ដើម្បីកាត់បន្ថយការតាមដានអត្តសញ្ញាណតាម Cookies និង Cache ប៉ុន្តែអ៊ីមែលរបស់អ្នកប្រើនៅតែអាចត្រូវបានរក្សាទុកនៅលើ Server របស់ Website។ មុខងារ Email Aliases ត្រូវបានបង្កើតឡើងដើម្បី បិទចន្លោះខ្វះខាតផ្នែកឯកជនភាពនេះ។ Email Aliases ជួយលាក់អ៊ីមែលពិត និងកាត់បន្ថយហានិភ័យនៃ Spam, Phishing និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។

Managing aliases from the Brave Account page

ដើម្បីប្រើមុខងារ Email Aliases អ្នកប្រើប្រាស់ត្រូវបង្កើត Brave Account ឥតគិតថ្លៃ និងចុះឈ្មោះអ៊ីមែលចម្បងរបស់ខ្លួនជាមួយគណនីនោះ ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនសារទៅអ៊ីមែលពិត។

ដើម្បីការពារឯកជនភាព Brave រក្សាទុកអ៊ីមែលចម្បង និង Aliases ក្នុងទម្រង់ Encrypted។ សារដែល Forward មកត្រូវបានត្រួតពិនិត្យតែសម្រាប់ Spam និង Malware ដោយស្វ័យប្រវត្តិតែប៉ុណ្ណោះ ហើយត្រូវបានលុបចេញពី Server ក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីបញ្ជូនរួច។

https://www.bleepingcomputer.com/news/security/brave-browser-adds-email-aliases-to-help-users-evade-tracking/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here