ថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលេីកទី២៤ ស្តីពីការពិនិត្យនិងពិភាក្សាការធ្វេីបច្ចុប្បន្នភាពសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម។ អង្គប្រជុំមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក ល.គ.ជ.ប.ភ. ប្រធាននាយកដ្ឋាន និងក្រុមការងារ។ កិច្ចប្រជុំនេះ ក៏បានពិនិត្យបន្ថែម លើច្បាប់ដែលពាក់ព័ន្ធ៕

























