សាលាស្រុកព្រៃនប់៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការ អញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក អ៉ី ធារិន អភិបាលស្រុក នៃគណៈអភិបាលស្រុកព្រៃនប់ តំណាងអភិបាលខេត្តព្រះសីហនុ និងសិក្ខាកាម ជាស្នងការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីនាយករងរដ្ឋបាលស្រុក ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកចំនួន ៧០នាក់៕ គោលបំណងនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ការយល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ លគជបភ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ដើម្បីរក្សាភាពរលូនក្នុងការប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ តាមរយៈការយល់ដឹងពីការកំណត់នូវតួនាទីឲ្យច្បាស់លាស់ និងបង្កើនប្រសិទ្ធិភាពការងារ។
























