Saturday, September 19, 2026

ស្ថាប័នរដ្ឋាភិបាល Digital Agency ជប៉ុនបញ្ជាក់ពីបញ្ហា VPN លាតត្រដាងទិន្នន័យ 246,000

0

ស្ថាប័នរដ្ឋាភិបាល Digital Agency របស់ប្រទេសជប៉ុនបានរកឃើញ ការរំលោភទិន្នន័យ (Data Breach) ដែលអាចធ្វើឱ្យព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិករដ្ឋាភិបាលប្រហែល 246,000 កំណត់ត្រា (Record Rows) ត្រូវបានប៉ះពាល់។

អ្នកវាយប្រហារបានចូលប្រព័ន្ធដំបូង តាមរយៈការកេងប្រវ័ញ្ចចន្លោះប្រហោង (Vulnerability) នៅក្នុង VPN Device ដែលប្រើដោយ Government Solution Service (GSS)។ VPN គឺជាច្រកសម្រាប់តភ្ជាប់ទៅប្រព័ន្ធខាងក្នុងរបស់អង្គភាព។ បើ VPN មានចន្លោះប្រហោង វាអាចក្លាយជាច្រកឱ្យ Hacker អាចចូលប្រព័ន្ធបាន។

ការស៊ើបអង្កេតបានចាប់ផ្តើមនៅថ្ងៃទី 25 ខែមិថុនា បន្ទាប់ពី Digital Agency រកឃើញការចូលប្រើ File ក្នុងបរិមាណធំខុសប្រក្រតី។ សកម្មភាពនេះកើតឡើងតាមរយៈ account របស់បុគ្គលិក Maintenance និង Operations ម្នាក់។

នៅពេលនេះ មិនទាន់ច្បាស់ថា VPN ផលិតផលណា ត្រូវបានវាយប្រហារ ឬថា Vulnerability ណាត្រូវបាន Hacker កេងប្រវ័ញ្ចក្នុងការវាយប្រហារនេះទេ។ Digital Agency របស់ជប៉ុនបានបញ្ជាក់ថា Vulnerability នោះមានកម្រិតមធ្យម (Medium Severity) ហើយមិនមែនជា Zero-day ទេ។

ការស៊ើបអង្កេតរកឃើញថា ទិន្នន័យខាងក្រោមអាចត្រូវបានបង្ហាញទៅអ្នកវាយប្រហារ៖ ឈ្មោះប្រហែល 236,000 អាសយដ្ឋានអ៊ីមែលប្រហែល 231,000 លេខទូរស័ព្ទប្រហែល 94,000និងអាសយដ្ឋានលំនៅដ្ឋាន/ទីតាំងប្រហែល 1,000។

អ្នកដែលអាចរងផលប៉ះពាល់រួមមាន៖ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក្រុមហ៊ុន និងបុគ្គលដែលពាក់ព័ន្ធ និងការប្រើប្រាស់ប្រព័ន្ធ GSS។

រហូតមកដល់ពេលនេះ Digital Agency រាយការណ៍ថា មិនទាន់រកឃើញករណីណាមួយដែលព័ត៌មានត្រូវបានយកទៅប្រើប្រាស់ខុសច្បាប់ជាក់ស្តែងទេ។ប៉ុន្តែមានហានិភ័យកើនឡើងដូចជាការក្លែងបន្លំជាមនុស្ស/ស្ថាប័នផ្សេង និងការបោកបញ្ឆោតដើម្បីឱ្យជនរងគ្រោះបញ្ចេញព័ត៌មានសម្ងាត់។

Digital Agency បានណែនាំប្រជាជនគួរ៖

  • កុំបើក link ឬ Attachment ពីសារដែលមិនបានរំពឹងទុក
  • កុំផ្តល់ Password ឬព័ត៌មានកាតធនាគារតាម Email/Phone
  • Digital Agency បញ្ជាក់ថា ខ្លួនមិនដែលស្នើសុំ Password ឬ Credit-Card Information តាមរយៈ Email ឬទូរស័ព្ទទេ។

សរុបមក នេះជាករណី VPN Vulnerability → Unauthorized Access → អាចប៉ះពាល់ឈ្មោះ, Email, ទូរស័ព្ទ និងអាសយដ្ឋាន, គណនីធនាគារ ឬលេខសោធននិវត្តន៍ ហើយមិនទាន់មានភស្តុតាងថាព័ត៌មានត្រូវបានប្រើប្រាស់ខុសច្បាប់ទេ។

https://www.bleepingcomputer.com/news/security/japans-digital-agency-says-vpn-flaw-exposed-246-000-personnel-records/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here