Saturday, September 26, 2026

ជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានបាញ់សម្លាប់នៅតំបន់វ៉េសបេង

0

អ៊ីស្រាអែល៖ បុរសជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានបាញ់សម្លាប់នៅក្បែរតំបន់តាំងទីលំនៅណេវ៉េ  សូហ្វ (Neve Tzuf) នៅក្នុងតំបន់វ៉េសបេង មុនថ្ងៃទិវា យម គីបផួរ (Yom Kippur)។ នេះជាករណីជនជាតិអ៊ីស្រាអែលទី២ ដែលបានស្លាប់ក្នុងការប្រឈមមុខដាក់គ្នាក្នុងឆ្នាំនេះ។ ខាងយោធាអ៊ីស្រាអែលបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនម្នាក់ដែលបានព្យាយាមធ្វើការវាយប្រហារដោយបើករថយន្តបុកយោធា ប៉ុន្តែត្រូវបានបាញ់សម្លាប់ភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ។ នាយករដ្ឋមន្ត្រី បេនចាមីន យ៉េតាន់ យ៉ាហូ (Benjamin Netanyahu) បានថ្កោលទោសចំពោះការវាយប្រហារទាំងនេះ និងបានបញ្ជាឱ្យធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់វ៉េសបេង ខណៈ ភាពតានតឹង និងអំពើហិង្សាដោយអ្នកតាំងទីលំនៅអ៊ីស្រាអែលកំពុងកើនឡើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់គ្រោង​នឹងធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​កាតា (Qatar) ​មុនពេលបន្ត​ដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ដំណើរនេះបង្ហាញថា ប្រទេសអ៊ីរ៉ង់កំពុងរងចាំការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបញ្ចប់ជម្លោះដែលកំពុងបន្តកើតមាន។ ទន្ទឹមនឹងនេះ នាយក CIA លោក ចន រ៉ាតខ្លីហ្វ (John Ratcliffe) បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក (Abdel Fattah el-Sissi) ដើម្បីពិភាក្សាអំពីវិបត្តិអ៊ីរ៉ង់ និងកិច្ចខិតខំប្រឹងប្រែងសម្រេចបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ នៅក្នុងសារព័ត៌មានតំបន់ផ្សេងទៀត ក៏បានចុះផ្សាយពី អាជ្ញាធរអ៊ីរ៉ង់បានបិទមជ្ឈមណ្ឌលបង្រៀនភាសាបារាំងមួយនៅទីក្រុងតេរ៉ាន(Tehran) ខណៈជនជាតិបារាំង ៦នាក់ត្រូវបាននាំកាត់ទោសនៅប្រទេសអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម៕

ប្រភព citynews ចុះផ្សាយថ្ងៃឡើងវិញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here