Saturday, September 26, 2026

កងកម្លាំងសន្តិសុខ ២នាក់ និងភេរវករ ៨នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅហានហ្កូ

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថាន ២នាក់ ក្នុងចំណោម៦នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមភេរវករក្នុងស្រុកហានហ្កូ (Hangu) កាលពីថ្ងៃអាទិត្យ ទី២០ នេះ​បើ​តាម​សារព័ត៌មាន ISPR របស់​យោធា។ កងកម្លាំងសន្តិសុខ ២នាក់ ម្នាក់អាយុ២៣ឆ្នាំគឺជាអនុសេនីយ៍ អាប៊ុហ្សា ហ្វារូក (Abuzar Farooq) មកពីទីក្រុងហ្កូជីរ៉ាន វ៉លឡា (Gujranwala) និងកងកម្លាំងសន្តិសុខម្នាក់ទៀត អាយុ២២ឆ្នាំគឺជាវរសេនីយ៍ទោ ស្ហេរ៉ាហ្សា បាបារ មកពីទីក្រុងចាកវ៉ាល។ ទាហានជនជាតិដើម​៣នាក់ និងមនុស្សម្នាក់ទៀតដែលមិនជាប់ភារកិច្ច ក៏ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានោះផងដែ។

បើតាមប្រភព ISPR បានឲ្យដឹងថា ភេរវករ ៨នាក់ក៏ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការនោះដែរ។ បន្ទាប់មក កងកម្លាំងសន្តិសុខក៏បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតដើម្បីរុករកក្នុងតំបន់ និងដើម្បីកម្ចាត់ពួកភេរវករដែលនៅសេសសល់។ ហេតុការណ៍នេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថាន។ ISPR បានឲ្យដឹងទៀតថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ នឹងបន្តប្រតិបត្តិការប្រឆាំងនឹងអំពើ ភេរវកម្មនៅទូរទាំងប្រទេស។ការប៉ះទង្គិចគ្នានេះកើតឡើងនៅរយៈពេល២ថ្ងៃបន្ទាប់ពីមានការវាយប្រហារភេរវកម្មមួយផ្សេងទៀតបានកើតឡើងនៅក្នុងស្រុកកូហាត ជាកន្លែងដែលមនុស្ស២៣នាក់ និងប៉ូលិស ១៧នាក់ ត្រូវបានសម្លាប់៕

ប្រភព pakistantoday ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here