Saturday, September 26, 2026

ជនស៊ីវិល ១១នាក់ និងសមាជិកក្រុមសកម្មប្រយុទ្ធបូកូហ៉ារាំ ៩នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសឆាដ  

0

ប្រទេសកាមេរូន៖ សារព័ត៌មានក្នុងស្រុក និងកងទ័ពបានរាយការណ៍កាលពីថ្ងៃចន្ទ ទី២១ ​ថា យ៉ាងហោចណាស់ជនស៊ីវិល ១១នាក់ ត្រូវបានសម្លាប់ នៅពេលសមាជិកក្រុមសកម្មប្រយុទ្ធបូកូហ៉ារាំ (Boko Haram) បានចូលវាយឆ្មក់លើកោះមួយ ក្នុងបឹង ឆាដ (Lake Chad)​ ក្បែរតំបន់ងូប៉ូវ (Ngouboua) ក្នុងខេត្តឡេក (Lake) នៃប្រទេសឆាដ។ មន្រ្តីយោធា លោក មូសា ឌីជីប្រ៊ីន (Moussa Djibrine) បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ថា សមាជិកក្រុមសកម្មប្រយុទ្ធបានធ្វើដំណើរមកតាមទូកខេនូ ហើយបានបើកការបាញ់ប្រហារលើជនស៊ីវិល​ដែលកំពុងនេសាទ ដោយបានសម្លាប់បុរស ៧នាក់ និងស្រ្តី ៤នាក់។

លោកបាននិយាយថា បន្ទាប់ពីបានទទួលដំណឹងអំពីហេតុការណ៍នេះ ទាហានបានចាប់ផ្តើមប្រតិបត្តិការតាមប្រមាញ់ ហើយបានសម្លាប់អ្នកវាយប្រហារចំនួន ៩នាក់ ។ ខេត្តឡេក ដែលមានព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា នីហ្សេ និងកាមេរ៉ូន ជាញឹកញាប់បានប្រឈមមុខនឹងការវាយប្រហាររបស់ក្រុមបូកូហ៉ារាំ និងក្រុមជីហាដផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅជុំវិញបឹង ឆាដ បាស៊ីន (Lake Chad basin)៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here