ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថាន ២នាក់ ក្នុងចំណោម៦នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមភេរវករក្នុងស្រុកហានហ្កូ (Hangu) កាលពីថ្ងៃអាទិត្យ ទី២០ នេះបើតាមសារព័ត៌មាន ISPR របស់យោធា។ កងកម្លាំងសន្តិសុខ ២នាក់ ម្នាក់អាយុ២៣ឆ្នាំគឺជាអនុសេនីយ៍ អាប៊ុហ្សា ហ្វារូក (Abuzar Farooq) មកពីទីក្រុងហ្កូជីរ៉ាន វ៉លឡា (Gujranwala) និងកងកម្លាំងសន្តិសុខម្នាក់ទៀត អាយុ២២ឆ្នាំគឺជាវរសេនីយ៍ទោ ស្ហេរ៉ាហ្សា បាបារ មកពីទីក្រុងចាកវ៉ាល។ ទាហានជនជាតិដើម៣នាក់ និងមនុស្សម្នាក់ទៀតដែលមិនជាប់ភារកិច្ច ក៏ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានោះផងដែ។
បើតាមប្រភព ISPR បានឲ្យដឹងថា ភេរវករ ៨នាក់ក៏ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការនោះដែរ។ បន្ទាប់មក កងកម្លាំងសន្តិសុខក៏បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតដើម្បីរុករកក្នុងតំបន់ និងដើម្បីកម្ចាត់ពួកភេរវករដែលនៅសេសសល់។ ហេតុការណ៍នេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថាន។ ISPR បានឲ្យដឹងទៀតថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ នឹងបន្តប្រតិបត្តិការប្រឆាំងនឹងអំពើ ភេរវកម្មនៅទូរទាំងប្រទេស។ការប៉ះទង្គិចគ្នានេះកើតឡើងនៅរយៈពេល២ថ្ងៃបន្ទាប់ពីមានការវាយប្រហារភេរវកម្មមួយផ្សេងទៀតបានកើតឡើងនៅក្នុងស្រុកកូហាត ជាកន្លែងដែលមនុស្ស២៣នាក់ និងប៉ូលិស ១៧នាក់ ត្រូវបានសម្លាប់៕
ប្រភព pakistantoday ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦










