Saturday, September 26, 2026

ដ្រូនសង្ស័យថាជារបស់អាមេរិកសម្លាប់សមាជិកអាល់ កៃដា នៅយេម៉ែន

0

ប្រទេសយេម៉ែន៖ មន្ត្រីសន្តិសុខក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ដ្រូនសង្ស័យថាជារបស់អាមេរិកបានវាយប្រហារតាមអាកាសទៅលើរថយន្តមួយគ្រឿងដែលដឹកជនសង្ស័យថាជាសមាជិករបស់ក្រុមអាល់ កៃដា (al-Qaeda) ២នាក់ នៅខេត្តហាដ្រាមោន (Hadramout) ភាគពាយ័ព្យប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សម្នាក់ និងម្នាក់ផ្សេងទៀតរងរបួស។ មន្ត្រីរូបនេះនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការវាយប្រហារតាមអាកាសនេះបានកំណត់គោលដៅលើរថយន្ត ខណៈដែលកំពុងបើកបរឆ្លងកាត់ស្រុកប្រូម មេហ្វា (Brom Mayfa) ភាគខាងលិចក្រុងមូកាឡា (Mukalla) នៃខេត្តហាដ្រាមោន។

ខាងមន្ត្រីបាននិយាយថា រថយន្តនោះត្រូវបានគេជឿថាជាកម្មសិទ្ធរបស់ក្រុមអាល់ កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) ដែលមានមូលដ្ឋានក្នុងប្រទេសយេម៉ែន។ អត្តសញ្ញាណរបស់អ្នកដែលត្រូវបានកំណត់ជាគោលដៅ មិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗនៅឡើយទេ។ មិនទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗពីក្រុមអាល់ កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) ពាក់ព័ន្ធនឹងការវាយប្រហារដែលបានរាយការណ៍នេះទេ។ ក្រុមអាល់ កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) បានឆ្លៀតយកផលប្រយោជន៍ពីជម្លោះដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ និងកាចុះខ្សោយនៃអំណាចរដ្ឋ ដើម្បីរក្សាវត្តមានរបស់ខ្លួននៅតំបន់ដាច់ស្រយាលនានា ក្នុងភាគខាងត្បូង និងភាគខាងកើតប្រទេសយេម៉ែន។ គួរំលឹកផងដែរថា ជម្លោះនៅក្នុងប្រទេសយេម៉ែនបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ូធី (Houthi) បានដណ្តើមយកទីក្រុងសាណា (Sanaa) និងតំបន់មួយចំនួននៅភាគខាងជើងប្រទេសយេម៉ែន ដែលជំរុញឲ្យក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចូលធ្វើអន្តរាគមន៍នៅឆ្នាំបន្ទាប់ ដើម្បីគាំទ្ររដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here