ប្រទេសកាមេរូន៖ សារព័ត៌មានក្នុងស្រុក និងកងទ័ពបានរាយការណ៍កាលពីថ្ងៃចន្ទ ទី២១ ថា យ៉ាងហោចណាស់ជនស៊ីវិល ១១នាក់ ត្រូវបានសម្លាប់ នៅពេលសមាជិកក្រុមសកម្មប្រយុទ្ធបូកូហ៉ារាំ (Boko Haram) បានចូលវាយឆ្មក់លើកោះមួយ ក្នុងបឹង ឆាដ (Lake Chad) ក្បែរតំបន់ងូប៉ូវ (Ngouboua) ក្នុងខេត្តឡេក (Lake) នៃប្រទេសឆាដ។ មន្រ្តីយោធា លោក មូសា ឌីជីប្រ៊ីន (Moussa Djibrine) បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ថា សមាជិកក្រុមសកម្មប្រយុទ្ធបានធ្វើដំណើរមកតាមទូកខេនូ ហើយបានបើកការបាញ់ប្រហារលើជនស៊ីវិលដែលកំពុងនេសាទ ដោយបានសម្លាប់បុរស ៧នាក់ និងស្រ្តី ៤នាក់។
លោកបាននិយាយថា បន្ទាប់ពីបានទទួលដំណឹងអំពីហេតុការណ៍នេះ ទាហានបានចាប់ផ្តើមប្រតិបត្តិការតាមប្រមាញ់ ហើយបានសម្លាប់អ្នកវាយប្រហារចំនួន ៩នាក់ ។ ខេត្តឡេក ដែលមានព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា នីហ្សេ និងកាមេរ៉ូន ជាញឹកញាប់បានប្រឈមមុខនឹងការវាយប្រហាររបស់ក្រុមបូកូហ៉ារាំ និងក្រុមជីហាដផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅជុំវិញបឹង ឆាដ បាស៊ីន (Lake Chad basin)៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦










