Sunday, October 4, 2026

កងកម្លាំងសន្តិសុខសម្លាប់ភេរវករ ៥នាក់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ទូទស្សន៍ប៉ាគីស្ថានបានរាយការណ៍កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ថា ភេរវករ ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់បារ៉ា (Bara) ក្នុងស្រុកខាយប័រ (Khyber) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មដែលកំពុងន្ត នេះបើតាមសេចក្តីរាយការណ៍របស់ទូទស្សន៍ប៉ាគីស្ថានដែលបានដកស្រង់ចេញពីប្រភពសន្តិសុខ។

កងកម្លាំងបានរឹបអូសអាវុធ និងគ្រាប់រំសេវជាពីភេរវករដែលបានសម្លាប់ ខណៈដែលទីតាំងលាក់ខ្លួនរបស់ពួកគេក៏ត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រតិបត្តិការនេះផងដែរ បើយោងតាមរបាយការណ៍ព័ត៌មាន។ ក្នុងសេចក្ដីរាយការណ៍បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងសន្តិសុខនៅតែបន្តប្តេជ្ញាចិត្តដើម្បីកម្ចាត់ភេរវកម្មចេញពីប្រទេស និងបង្កើតសន្តិភាពយូរអង្វែង៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here