Sunday, October 4, 2026

សមាជិកសកម្មប្រយុទ្ធ ៨នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់សមាជិកសកម្មប្រយុទ្ធ ៨នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពកុលសម្ព័ន្ធដែលគាំទ្ររដ្ឋាភិបាល នៅ ខេត្តប៉ាលូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ទី២៦។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងតំបន់ឡូធី (Loti) នៃស្រុក ដឺរ៉ា បាកធី (Dera Bugti) បន្ទាប់ពីក្រុមប្រដាប់អាវុធបានវាយប្រហារលើលំនៅដ្ឋានរបស់លោក ណាប៊ី ស្ហាមបានី (Ghulam Nabi Shambani) ប្រធានក្រុមប្រឹក្សាស្រុកហ្កូឡាម និងជំរុំក្រុមហ៊ុនឧស្ម័នមួយដោយប្រើអាវុធធុនធ្ងន់ រួមទាំងគ្រាប់រ៉ូកែតផងដែរ នេះបើតាមប្រភពប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

សមាជិកនៃកងកម្លាំងសន្តិភាពបាកធី (Bugti) បានបាញ់តបវិញ បណ្តាលឱ្យមានការបាញ់ប្រហារគ្នាដែលអូសបន្លាយអស់រយៈពេលជាង ១ម៉ោង។ ប៉ូលិសបានបន្ថែមឱ្យដឹងថា អ្នកវាយប្រហារ ៨នាក់ត្រូវបានបាញ់សម្លាប់ និង ៧នាក់ទៀតត្រូវបានចាប់ខ្លួន។ ក្នុងការប៉ះទង្គិចនោះ ក៏មានកងកម្លាំងសន្តិភាពម្នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសផងដែរ ប៉ូលិសបាននិយាយថា ពុំទាន់មានក្រុមណាមួយចេញមុនអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here