Sunday, October 4, 2026

សមាជិកសកម្មប្រយុទ្ធរបស់ក្រុម IS ២នាក់ និងជនស៊ីវិលម្នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៧ថា សមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសន្តិសុខមួយនៅខេត្តកឺកុក​ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ CTS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយសមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ អំឡុងពេលប្រតិបត្តិការ ដោយបានសម្លាប់សកម្មប្រយុទ្ធ២នាក់ និងម្នាក់ទៀតត្រូវបានចាប់ខ្លួន។

ដោយឡែក ស្ត្រីស៊ីវិលម្នាក់បានស្លាប់ បន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងធំចំនួន ២គ្រាប់ទៅកាន់ទីតាំងដែលសង្ស័យថាមានសកម្មភាបរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម កាលពីយប់ថ្ងៃសៅរ៍ ទី២៦ នៅខេត្តកឺកុក ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី២៧ របស់មជ្ឈមណ្ឌលព័ត៌មានសន្តិសុខ ដែលស្ថិតក្រោមបញ្ជាការប្រតិបត្តិការរួមរបស់អ៊ីរ៉ាក់។

 សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានប្រទះឃើញសមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ២នាក់នៅក្នុងតំបន់នោះ ប៉ុន្ដែការវាយប្រហារបានប៉ះចំជនស៊ីវិលអចេតនា។ ស្ត្រីរងគ្រោះបានស្លាប់នៅក្នុងមន្ទីពេទ្យ ដោយសារតែរបួសរបស់នាងធ្ងន់ធ្ងរ។ ទោះបីជាអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅឆ្នាំ២០១៧ ក៏ដោយ ក៏សមាជិកដែលនៅសេសសល់របស់ក្រុមមួយនេះ នៅតែបន្តធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ អាជ្ញាធរបានបង្កើនប្រតិបត្តិការតាមផ្លូវអាកាស និងតាមផ្លូវគោក ដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here