Sunday, October 4, 2026

ស្លាប់ ១១នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅបុស្ត៍ត្រួតពិនិត្យប៉ូលិស

0

ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅបុស្ត៍ត្រួតពិនិត្យប៉ូលិសក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ (Dera Ismail Khan) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និង៣០នាក់ទៀតរងរបួស។ ការវាយប្រហារនេះត្រូវបានក្រុមតាលីបង់ប៉ាគីស្ថាន (TTP)  អះអាងទទួលខុសត្រូវ និងបង្ហាញពីការកើនឡើងនៃអំពើហិង្សានៅតំបន់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន។

អ្នកស្លាប់ និងរងរបួសភាគច្រើនជាកងកម្លាំងសន្តិសុខ និងអ្នកដំណើរឆ្លងកាត់ទីនោះ។ ប្រទេសប៉ាគីស្ថានបានចោទប្រកាន់ពួកតាលីបង់អាហ្វហ្គានីស្ថានថា បានអនុញ្ញាតឱ្យក្រុមតាលីបង់ប៉ាគីស្ថាន(TTP) ធ្វើប្រតិបត្តិការលើទឹកដីរបស់ខ្លួន ខណៈដែលមន្ត្រីអាហ្វហ្គានីស្ថានបានបដិសេធការចោទប្រកាន់នេះ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នានាពេលថ្មីៗរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ហើយក៏បានបង្កការគំរាមគំហែងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួកសន្តិភាពដែលកំពុងដំណើរការផងដែរ៕

ប្រភព scmp ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here