Thursday, October 8, 2026

ភេរវករ ១៣នាក់ស្លាប់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃពុធ ទី០៧ ថា កងកម្លាំង សន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ១៣នាក់ ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

វិទ្យុប៉ាគីស្ថានបានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅស្រុកវ៉ារ៉ីស្ថានខាងជើង ដែលកងកម្លាំងសន្តិសុខបានវាយប្រហារយ៉ាងមានប្រសិទ្ធភាពទៅលើទីជម្រករបស់ក្រុមភេរវករ និងបានសម្លាប់ភេរវករ ១៣នាក់។

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្ហិនបាហ្ស ស្ហារីហ្វ (Shehbaz Sharif ) បានសរសើរដល់មន្រ្តី និងកងកម្លាំងសន្តិសុខចំពោះការជោគជ័យនៃប្រតិបត្តិការនេះ ដោយបាននិយាយថា យុទ្ធនាការនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋដើម្បីលុបបំបាត់អំពើរភេរវកម្ម៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here