Thursday, November 5, 2026

ល.គ.ជ.ប.ភ. បន្តផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដល់អាជ្ញាធរ ក្រុងបាវិត

0

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូ ឬយថាហេតុអាក្រក់ណាមួយកើតឡើង”​។ ​
នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសំណាក់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ក្រុមការងារ ល.គ.ជ.ប.ភ.​ ដឹកនាំដោយឯកឧត្តមប៉ឹល ច័ន្ទវីរៈ តំណាង​ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បន្តបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបីចំណុះរដ្ឋបាលក្រុងបាវិត​។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ែន​ កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក ជូ ខេមរិទ្ធ អភិបាលរងក្រុង តំណាង លោក អភិបាល នៃគណៈអភិបាលក្រុងបាវិត ព្រម​ទាំង​លោក លោកស្រី ដែលជា សមាជិកក្រុមប្រឹក្សាក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង លោកអធិការ អធិការង លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យចំណុះក្រុង និងលោកចៅសង្កាត់ ចៅសង្កាត់រង នៃរដ្ឋបាលសង្កាត់ទាំងប្រាំក្នុងក្រុង លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងប្រាំ សរុបអ្នកចូលរួ​មប្រមាណ ៧០នាក់។
អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
​ -​ការបង្ការ (Prevention)
​ -ការឆ្លើយតប (Response)
​ -ការស្តារឡើងវិញ (Recovery)​។
​ ឯកឧត្តម​ ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង​។ តែបេីក្នុងករណីមាន​ឧបទ្ទវហេតុភេរវកម្ម​កេីតឡេីងអង្គភាពនីមួយៗដឹងអំពីតួនាទីភារៈកិច្ចដែលត្រូវប្រតិបត្តិ ដោយពុំជាន់ដែនសមត្ថកិច្ចឡើយ។​ អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល នៅវេលាម៉ោង១២ថ្ងៃត្រង់។

LEAVE A REPLY

Please enter your comment!
Please enter your name here