ផ្ទុះនៅជិតសាលាមតេយ្យក្នុងប្រទេសចិនសម្លាប់មនុស្ស៧នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

មនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និង៦៦នាក់រងរបួសបន្ទាប់ពីមានការផ្ទុះ  នៅក្នុងប្រទេសចិននេះបើយោងតាមប្រភពព័ត៌មានផ្សព្វផ្សាយរបស់រដ្ឋ។ ភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បាននិយាយថាការផ្ទុះកើតឡើងនៅរបងសាលាមតេយ្យក្នុងសង្កាត់ Fengxian ភាគខាងលិចខេត្ត Jiangsu។ ការផ្ទុះកើតឡើងនៅម៉ោង១៧:០០ ជាវេលាដែលឪពុកម្តាយត្រូវមកទទួលសិស្សមតេយ្យ។ រូបភាពលើបណ្តាញសង្គមដោយពុំមានប្រភពច្បាស់លាស់បានបង្ហាញរូបមនុស្សចាស់ ក្មេងដេកលើដី។ ក្រោយពេលមានការផ្ទុះមនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្ស៥នាក់ផ្សេងទៀតស្លាប់ក្រោយពីរងរបួសធ្ងន់នេះបើយោងតាមប្រភពរបាយការណ៍ Xinhua។ ក្រៅពីនេះនៅមានមនុស្ស៩នាក់ផ្សេងទៀតរងរបួសដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ និងមនុស្ស៥៧នាក់ទៀតរងរបួស។ ពាក់ព័ន្ធនឹងករណីផ្ទុះនេះពុំទាន់មានការបញ្ជាក់ពីប្រភពច្បាស់លាស់នោះទេ ប៉ុន្តែយោងតាមប្រភពបណ្តាញដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថាការផ្ទុះនេះកើតឡើងមកពីការផ្ទុះធុងហ្គាស។ ប៉ូលិសកំពុងតែបន្តធ្វើការស៊ើបអង្កេតបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here