ក្រុមចម្រុះដឹកនាំដោយអង្គការណាតូបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសក្រោយពេលវាយប្រហារលើក្បួនរថយន្តនៅអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់វាយប្រហារក្បួនដង្ហែររបស់កងកម្លាំងអន្តរជាតិនៅជិតព្រលានយន្តហោះក្នុងទីក្រុង Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។ ក្រុមចម្រុះយោធាដឹកនាំដោយអង្គការណាតូបានបញ្ជាក់ថាការវាយប្រហារនេះបណ្តាលឲ្យមានមនុស្សរងគ្រោះនេះបើយោងតាមប្រភពពីមន្រ្តីសន្តិសុខ។ ក្រុមចម្រុះនេះនិយាយថាពួកគេកំពុងធ្វើការដើម្បីប្រមូលព័ត៌មានបន្ថែមឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត។ ព្រលានយន្តហោះនៅ Kandahar គឺជាមូលដ្ឋានយោធាធំមួយសម្រាប់កងទ័ពអន្តរជាតិដែលជួយដល់កងកម្លាំងសន្តិសុខរបស់អាហ្វហ្គានីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here