ចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាមខណៈកំពុងបង្កៃគ្រាប់បែកនៅលើផ្លូវក្នុងរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

យោងតាមប្រភពសន្តិសុខមួយបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមមួយក្រុមកាលពីថ្ងៃអាទិត្យនេះខណៈពួកគេកំពុងបង្កៃគ្រាប់បែកនៅលើផ្លូវមួយក្នុងភាគខាងជើងរាជធានីម៉ូស៊ូល។ ប្រភពព័ត៌មានបានប្រាប់គេហទំព័រ Shafaq News ថាពួកសកម្មប្រយុទ្ធមានគ្នា៣នាក់ត្រូវចាប់ខ្លួននៅពេលព្រឹកខណៈដែលពួកគេកំពុងបង្កៃគ្រាប់បែកនៅលើផ្លូវដែលភ្ជាប់ពីរាជអានីម៉ូស៊ូលទៅកាន់ភាគខាងត្បូងទីក្រុង Qayyara ដែលជាទីក្រុងកាន់កាប់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។ ចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសកាលពីដើមខែកក្កដានេះថាបានកាន់កាប់ឡើងវិញនៃរាជធានីម៉ូស៊ូលដែលជាអតីតរដ្ឋធានីរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់មកកងកម្លាំងប៉ូលិសក៏បានបោសសម្អាតក្រុមសកម្មប្រយុទ្ធតូចៗដែលនៅសេសសល់នៅភាគខាងលិចនៃទីក្រុងនេះផងដែរ។ ពួកសកម្មប្រយុទ្ធយូរៗម្តងបានធ្វើការវាយប្រហារប្រឆាំងមកលើកងទ័ព និងជនស៊ីវិលចាប់តាំងពីមានសេចក្តីប្រកាសរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ រដ្ឋាភិបាលអ៊ីរ៉ាក់មានបំណងវាយប្រហារសំដៅលើទីតាំងរបស់រដ្ឋអ៊ីស្លាមដទៃទៀតដែលស្ថិតនៅក្នុងខេត្ត Anbar ខេត្ត Kirkuk និងខេត្ត Salahuddin ដែលក្រសួងការពារជាតិបានត្រៀមរៀបចំរួចជាស្រេចសម្រាប់ការវាយប្រហារនេះ។ រហូតមកដល់ពេលនេះប្រតិបត្ដិការដោយកងជីវពលគាំទ្ររដ្ឋាភិបាលបានញែកទីក្រុងចេញពីរាជធានីម៉ូស៊ូល និងពីព្រំដែនប្រទេសស៊ីរីដោយបានធ្វើការកាន់កាប់ភូមិមួយចំនួនឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here