ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១,៤០០នាក់នៅក្នុងទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៧

យោងតាមបញ្ជាការប្រតិបត្តិការរួមបានឲ្យដឹងថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណជា១,៤០០នាក់ដែលរួមមានជនជាតិអារ៉ាប់ និងបរទេសកំពុងស្ថិតនៅក្នុងទីក្រុង Tal Afar។ ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យនេះរបស់ឧត្ដមសេនីយ៍ត្រី Yehia Rasool អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បាននិយាយថាភាគច្រើននៃពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Tal Afar ចេញមកពីប្រទេសអារ៉ាប់។ មានអ្នកស្រុកតិចតួចណាស់ដែលជាប់ពាក់ព័ន្ធនឹងក្រុមនេះ។ លោកក៏បានបង្ហាញពីការបង្រ្កាបក្រុមសកម្មប្រយុទ្ធដើម្បីទប់ស្កាត់ពួកគេរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ីរី។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi ប្រកាសក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យនេះថាប្រទេសរបស់ខ្លួនបានចាប់ផ្តើមវាយលុកដើម្បីកាន់កាប់ទីក្រុងនេះឡើងវិញដែលជាទីកន្លែងដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធចាប់តាំងពីឆ្នាំ២០១៤។ គួរបញ្ជាក់ថាទីក្រុង Tal Afar ដែលស្ថិតនៅក្នុងខេត្ត Nineveh គឺជាបន្ទាយដ៏សំខាន់មួយដែលនៅតែស្ថិតនៅក្រោមការកាន់កាប់ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមចាប់តាំងពីខែសីហាឆ្នាំ២០១៤ នៅពេលដែលពួកគេបានកាន់កាប់ទឹកដីមួយភាគបីក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីហើយបានប្រកាសថាទីនេះជាទឹកដីរដ្ឋអ៊ីស្លាមរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here