កងកម្លាំងអ៊ីរ៉ាក់រំលោភដែនដីរបស់ ISIS នៅ Tal Afar

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៧

អាជ្ញាធរអ៊ីរ៉ាក់និយាយថាកងកម្លាំងអ៊ីរ៉ាក់បានរំលោភដែនដីក្រុមឧទ្ទាមកាលពីថ្ងៃអង្គារ។ ទីក្រុង Tal Afar ជារបស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ដែលស្ថិតនៅភាគខាងលិចទីក្រុងម៉ូស៊ូល។ អង្គភាពប្រឆាំងភេរវកម្ម និងកងកម្លាំងទាហានបានសម្រុកទៅក្នុងទីក្រុងនៅភាគខាងកើតទីក្រុងនេះបើយោងតាមសេចក្តីថ្លែងការណ៍ពីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។ កងកម្លាំងសន្តិសុខបានចាប់ផ្តើមការវាយលុកមួយដើម្បីដណ្តើមយកទីក្រុងត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះមានគោលបំណងសម្រេចកម្មវុត្ថុចុងក្រោយបំផុតរបស់ពួកគេនៅក្នុងយុទ្ធនាការកម្ចាត់ពួកជីហាដនិយមមូស្លីមនិកាយស៊ុននី ដែលនៅគ្រប់គ្រងទឹកដីនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here