កាស្មៀ៖ ក្រុមវាយប្រហារអត្តឃាតបើការវាយប្រហារជំរុំយោធាឥណ្ឌានៅ Srinagar

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

ក្រុមអ្នកវាយប្រហារនិយាយថាអ្នកវាយប្រហារអត្តឃាតបើការវាយប្រហារទៅលើជំរំពេទ្យនៅ Srinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា។ ប៉ូលិសនិយាយថាកងកម្លាំងសន្តិសុខព្រំដែន (BSF) ស្លាប់ម្នាក់ និង២នាក់ផ្សេងទៀតរងរបួស ចំណែកឯអ្នកវាយប្រហារ២នាក់ក៏ស្លាប់ផងដែរ។ តាមសេចក្តីរាយការណ៍ការវាយប្រហារនេះចាប់ផ្តើមនៅម៉ោង៤:00នាទីម៉ោងក្នុងស្រុក (២២:៣០ GMT កាលពីថ្ងៃចន្ទ)។ សូមបញ្ជាក់ផងដែរថាជំរំដែលរងការវាយប្រហារនេះមានទីតាំងស្ថិតនៅខាងក្រៅព្រលានយន្តហោះអន្តរជាតិ Srinagar។ ក្រោយការវាយប្រហារ ការហោះហើរត្រូវបានផ្អាកនៅព្រឹកថ្ងៃអង្គារ និងផ្លូវចូលទៅកាន់ព្រលានយន្តហោះត្រូវបិទ ប៉ុន្តែពេលនេះបានបើកឡើងវិញ។ សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថាមានអ្នកវាយប្រហារប្រដាប់អាវុធ យ៉ាងហោចណាស់៣នាក់។ យោងតាមមន្ត្រីកងទ័ពម្នាក់ប្រាប់ BBC Urdu ថា “ពួកសកម្មប្រយុទ្ធបានវាយលុកជំរំ និងបានរឹបអូសនៅក្នុងប្លុករដ្ឋបាល។ ចំណែកឯអត្តសញ្ញាណរបស់អ្នកវាយប្រហារមិនទាន់ត្រូវបានបញ្ជាក់ ដោយមន្រ្តីណាមួយនៅឡើយទេ ប៉ុន្តែក្រុមអ៊ីស្លាម Jaish-e-Mohammad អះអាងថាការវាយប្រហារជាស្នាដៃរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថាប្រជាជនកាស្មៀរភាគច្រើនជាជនជាតិម៉ូស្លីមដែលទាមទារដោយឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែប្រទេសទាំងពីរបានគ្រប់គ្រងផ្នែកផ្សេងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here