ស្ត្រីចំនួន១០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅយេម៉ែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៧

កងកម្លាំងចម្រុះរបស់សាអូឌីតវាយប្រហារក្នុងក្រុងយេម៉ែនសម្លាប់ស្រ្តីចំនួន១០នាក់នេះបើយោងតាមប្រភពព័ត៌មានពីសាក្សី និងមន្រ្តីសុខាភិបាលប្រាប់ទៅកាន់ភ្នាក់ងារ AP។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអាទិត្យក្នុងខេត្ត Marib មានចំងាយ១៧០គីឡូម៉ែត្រពីទីក្រុង Sanaa។ សារព័ត៌មាន The Associated Press រាយការណ៍ថាក្នុងចំណោមជនរងគ្រោះមានកូនក្រមុំម្នាក់តែមិនច្បាស់ថានាងរងរបួសឬយ៉ាងណានោះទេ។ យោងតាមប្រពៃណីនៅតាមជនបទរបស់ប្រទេសយេម៉ែនកូនក្រមុំ មិត្តភក្តិ និងសាច់ញាតិរបស់នាងត្រូវដើរទៅកាន់ពិធីមង្គលការដែលកូនកំលោះកំពុងរង់ចាំ។ ឪពុកជនរងគ្រោះរបស់ស្រ្តី២នាក់ប្រាប់ទូរទស្សន៍ Yemeni Almasirah TV ថាការវាយឆ្មក់នះជាបទឧក្រិដ្ឋដ៏សាហាវព្រៃផ្សៃ៕

Yemen 18-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here