ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨
ប្រទេស Libya, Sudan, Chad និង Niger ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នាដើម្បីធានាសុវត្ថិភាពព្រំដែនរបស់ពួកគេ។ ពួកគេព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការមួយនៅរដ្ឋធានី N’Djamena របស់ប្រទេស Chad ដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវកម្មនូវការរត់ពន្ធ និងការជួញដូរមនុស្ស។
កិច្ចព្រមព្រៀងនេះត្រូវចុះហត្ថលេខាអំឡុងពេលមានកិច្ចប្រជុំគណៈកម្មាធិក្រសួងលើកទី៣ នៅរដ្ឋធានី Khartoum ប្រទេស Sudan នៅថ្ងៃព្រហស្បតិ៍។ ក្នុងនោះមានវត្តមានចូលរួមដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភ្នាក់ងារសន្តិសុខ នៃបណ្តាប្រទេសពាក់ព័ន្ធ។
ពិធីករវិទ្យុលីប៊ីលោក Mohammed al-Taher Siyala និយាយថា ប្រទេសទាំង៤យល់ស្របគ្នាយកទីក្រុង N’Djamena ជាទីតាំងមជ្ឈមណ្ឌលប្រតិបត្តិការ ដោយយោងតាមទីតាំងភូមិសាស្ត្ររបស់ខ្លួន។
ការសម្រេចកិច្ចព្រមព្រៀងដើម្បីបង្កើតគណៈកម្មាធិការសម្របសម្រួលមួយដើម្បីតាមដានលើការបង្កើតមជ្ឈមណ្ឌលនេះក្នុងរយៈពេលពីរខែ។ ប្រទេស Sudan នឹងធ្វើជាប្រធានគណៈកម្មាធិការសម្រាប់រយៈពេល ០៦ ខែខាងមុខនេះ។