ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ២៦ របស់ផលិតផល Microsoft ប្រចាំខែមីនា ឆ្នាំ២០២០

0

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ​បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន​ ១១៦ ដែល​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន​ ​ក្នុង​ចំ​នោម​នោះ​មាន​ ២៦ ចំណុច ត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុចខ្សោយ​ធ្ងន់ធ្ងរ​ទាំង​ ២៦ នេះ​ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​) ដោយ​ហេ​គឃ័រ​។ ចំនុច​ខ្សោយ​ទាំង​ ២៦នោះ​ មាន​ដូច​តទៅៈ​

CVE-2020-0811, CVE-2020-0812: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

CVE-2020-0905: ចំណុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Microsoft Dynamics Business Central ដោយអ្នកវាយប្រហារបញ្ឆោតឱ្យជនរងគ្រោះភ្ជាប់ទៅកាន់កម្មវិធី Microsoft Dynamics Business Central ដែលមានផ្ទុកកូដវាយប្រហារដើម្បីដំណើរការបញ្ជាកូដ (code execution)។ ការវាយប្រហារជោគជ័យលើចំនុចខ្សោយនេះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនៅលើប្រព័ន្ធរបស់ជនរងគ្រោះ។

CVE-2020-0881, CVE-2020-0883: ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface (GDI) ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0684: ចំណុចខ្សោយនេះកើតមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Microsoft Windows ដែលអាចអនុញ្ញាតឱ្យការប្រតិបត្តិកូដពីចម្ងាយនៅពេល file .LNK ត្រូវបានបើកដំណើរការ។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយនេះ គឺអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំឡើងកម្មវិធីបាន អាចបើកមើលផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0801, CVE-2020-0807, CVE-2020-0809, CVE-2020-0869: ចំណុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Windows Media Foundation ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំមិនបានត្រឹមត្រូវ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0768, CVE-2020-0830: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Browsers។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0816: ចំណុចខ្សោយនេះកើតមាននៅពេលដែល Microsoft Edge ធ្វើការអាក់សេសដោយ មិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0823, CVE-2020-0825, CVE-2020-0826, CVE-2020-0827, CVE-2020-0828, CVE-2020-0829, CVE-2020-0831, CVE-2020-0832, CVE-2020-0833, CVE-2020-0848: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចឱ្យអ្នកវាយប្រហារមានលទ្ធភាពដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0824, CVE-2020-0847: ចំណុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការ អាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based)
  • ChakraCore
  • Internet Explorer
  • Microsoft Exchange Server
  • Microsoft Office and Microsoft Office Services and Web Apps
  • Azure DevOps
  • Windows Defender
  • Visual Studio
  • Open Source Software
  • Azure
  • Microsoft Dynamics

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​តំឡើង​កម្មវិធី​ បង្កើត​នូវ​គណនីអភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here