ឆ្លើយតបនឹងស្ថានភាពដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងការរាតត្បាតនៃវីរុសផ្លូវដង្ហើមថ្មី COVID-19 ក្រឡេកទៅមើលអ្នករចនាមួយរូបឈ្មោះ Justin Ciappara បានបង្ហាញនូវ Concept ប្លែកមួយ ដែលឲ្យឈ្មោះថា “Apple Mask” ជាគំរូផលិតផលម៉ាសផលិតដោយក្រុមហ៊ុន Apple។
ប្រភពបានរចនាចេញជា ៣ ជម្រើសរួមមានដូចជា Apple Mask Pro, Apple Mask និង iMask ដែលតម្លៃរបស់វាខុសគ្នាទៅតាមប្រព័ន្ធស្រទាប់ការពារតិចច្រើន ហើយភាពធន់នឹងទឹក ក៏ដូចជាកម្រាស់។ តម្លៃដែលប្រភពអ្នករចនាបានបញ្ជាក់គឺចន្លោះពី ៩៩ ទៅ ៣៩៩ ដុល្លារ។យ៉ាងណាមិញទាំងនេះគ្រាន់ជាការស្រមើស្រមៃរបស់អ្នករចនាមួយផ្នែកតែប៉ុណ្ណោះ ពោលពុំមែនជាការលក់ផ្លូវការរបស់ក្រុមហ៊ុន Apple អ្វីនោះទេ។រំឭកថាគិតត្រឹមថ្ងៃទី ១០ មិនា ឆ្នាំ ២០២០ ករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី COVID-19 មានចំនួន ១១៦ ១៥២ ករណីសរុប ដោយតួលេខអ្នកស្លាប់កើនដល់ ៤ ០៨៨ នាក់ និងព្យាបាលសះស្បើយចំនួន ៦៤ ៣៨៥ នាក់៕









