កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់​អង្គការសហ​ប្រជាជាតិលើទី២

0

ញូវយ៉ក៖ ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អ.ស.ប. នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៉ឹង អៀង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) អមដោយ លោក ហង់ ផល្លា អនុប្រធាននាយកដ្ឋានចារកម្ម និងស៊ើបអង្កេតនៃលគជបភ បានអញ្ជើញចូលរួមសន្និសីទកម្រិតខ្ពស់ អ.ស.ប.លើកទី២ របស់ប្រធានភ្នាក់ងារប្រឆាំងភេរវកម្ម នៃរដ្ឋសមាជិក ក្នុងទម្រង់ Hybrid នៅទីស្នាក់ការកណ្ដាលអ.ស.ប.។

សន្និសីទនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៨​ រហូតដល់៣០ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះ ឯកឧត្ដម អ៉ឹង អៀង បានអញ្ជើញចូលរួមថ្លែងការណ៍ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ចំពោះការចូលរួមជាមួយសហគមន៍តំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងភេរវកម្ម ពិសេសក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងការប្រែក្លាយបច្ចេកវិទ្យា៕

With the coordination of the Ministry of Foreign Affairs and International Cooperation and the Permanent Mission of the Kingdom of Cambodia to the United Nations in New York, His Excellency UNG Eang, Secretary of State of the Ministry of Mines and Energy and Vice President of the Secretariat of the National Counter-Terrorism Committee (SNCTC), accompanied by Mr. HANG Phalla, Deputy Director of the Department of Intelligence and Investigation of SNCTC, attended the Second United Nations High-Level Conference of Heads of Counter-Terrorism Agencies of Member States, in hybrid format, on 28-30 June 2021, at the UNHQ.

During the High-Level Conference, His Excellency UNG Eang delivered a statement focusing on Cambodia’s efforts and commitment to engaging with regional and international community to prevent and fight against terrorism in particular within the context of Covid-19 pandemic and technology transformation.

LEAVE A REPLY

Please enter your comment!
Please enter your name here