សិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន  អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម   បានដឹកនាំប្រតិភូ ចុះទៅផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ត បណ្ឌិត ឈួន ចាន់ថន

សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា រួមមានថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ចំណុះខេត្ត សរុប ចំនួន ៣៥នាក់ (ស្រី ០៥នាក់)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម​នូវ​ការទទួលខុសត្រូវ ក្នុងការរៀបចំសម្របសម្រួល និង នីតិវិធីនានា ការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដាឡើងវិញ នៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង។ ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត    ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់(ML) ហិរញ្ញប្បទានភេរវ កម្ម (TF)  និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករ អាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ​

អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវ កម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)។

LEAVE A REPLY

Please enter your comment!
Please enter your name here