សិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅខេត្តពោធិ៍សាត់

0

ខេត្តពោធិ៍សាត់៖ នៅថ្ងៃសុក្រ ៧ រោច ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន  អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម   បានដឹកនាំប្រតិភូ ចុះទៅផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តពោធិ៍សាត់។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្ត បណ្ឌិត ឈួន ចាន់ថន

សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា រួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និង ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ចំណុះខេត្ត សរុប ចំនួន ៥៣ នាក់ (ស្រី ០៤ នាក់)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម​នូវ​ការទទួលខុសត្រូវក្នុងការរៀបចំសម្របសម្រួល និងនីតិវិធីនានា ការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដារឡើងវិញ នៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង។ ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់(ML) ហិរញ្ញប្បទានភេរវកម្ម (TF)  និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។

អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវ កម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)។

LEAVE A REPLY

Please enter your comment!
Please enter your name here