ក្រុមហ៊ុន Ubisoft កំពុងតែស៊ើបអង្កេតទៅលើរបាយការណ៍ជាច្រើនពាក់ព័ន្ធទៅនឹងការរំលោភបំពានទៅលើសុវត្ថិភាព

0

ក្រុមហ៊ុន Ubisoft កំពុងតែធ្វើការស៊ើបអង្កេតទៅលើការបំពានទិន្នន័យនៃក្រុមហ៊ុនបន្ទាប់ពីវាមានការចែកចាយនូវកម្មវិធី software និង Developer Tools ផ្ទៃក្នុងរបស់ក្រុមហ៊ុននេះត្រូវទម្លាយនៅលើអនឡាញ។ ក្រុមហ៊ុន Ubisoft  គឺជាក្រុមហ៊ុនចេញផ្សាយហ្គេមដ៏ល្បីរបស់ប្រទេសបារាំងដែលផលិតហ្គេមល្បីៗជាច្រើនដូចជា Assassin’s Creed, FarCry, Tom Clancy’s Rainbow Six Siege និង Avatar: Frontiers of Pandora ថែមទៀត។

ក្រុមហ៊ុន Ubisoft ​និយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតទោលើការបំពានសុវត្ថិភាពនៃទិន្នន័យបន្ទាប់ពី VX-Underground បានចែករំលែកនូវរូបភាព screenshots ជាច្រើននៃសេវាកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Ubisoft  និយាយថា “យើងបានដឹងអំពីហេតុការណ៍នៃការវាយប្រហារទិន្នន័យ ហើយវាស្ថិតនៅក្នុងការស៊ើបអង្កេត។ យើងនៅមិនទាន់មានព័ត៌មានចែកចាយបន្ថែមទៀតនៅក្នុងពេលនេះ។” គួរបញ្ជាក់ផងដែរថា គ្រាន់តែប្រព័ន្ធ systems មួយរបស់ក្រុមហ៊ុននេះមានទិន្នន័យច្រើនជាង​900GB ។

ក្រៅពីទិន្នន័យបែកធ្លាយនេះ ក្រុមហេគឃ័រនេះអះអាងថាពួកគេបានចូលទៅកាន់ Ubisoft SharePoint server, Microsoft Teams, Confluence និង MongoDB Atlas panel រួមជាមួយនឹងការចែករំលែកនូវរូបភាព screenshots នៃការចូលទៅកាន់សេវាកម្មទាំងនេះផងដែរ។ ក្រុមហ៊ុន Ubisoft កាលពីពេលមុននេះក៏រងនូវការវាយ្រហារចេញពីក្រុមហេគឃ័រ Egregor ransomware នៅក្នុងឆ្នាំ 2020 ហើយក្រោយមក ក្រុមហ៊ុននេះក៏រងនូវការវាយប្រហារជាលើកទី 2 នៅក្នុងឆ្នាំ 2022 ដែលរំខានទៅលើការលេងហ្គេម និងប្រព័ន្ធ systems ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here