ក្រុមហ៊ុន Disney ស៊ើបអង្កេតលើការលេចធ្លាយសារផ្ទៃក្នុង (Internal Messages)

0

ក្រុមហ៊ុន Disney បានបញ្ជាក់ថា ខ្លួនកំពុងតែស៊ើបអង្កេតលើការលេចធ្លាយសារផ្ទៃក្នុង (Internal Messages) ដោយសារក្រុមហេគឃ័រ ដែលអះអាងថាវាជា “ការការពារសិទ្ធិសិល្បករ”។ក្រុម Nullbulge បានថ្លែងថា ខ្លួនបានលួចចូលទៅក្នុងទំនាក់ទំនងរាប់ពាន់ (Communications) របស់បុគ្គលិក Disney និងបានដោនឡូតស្ទើគ្រប់ឯកសារទាំងអស់។ វាមិនច្បាស់ថា តើព័ត៌មាននេះសំខាន់យ៉ាងណាចំពោះប្រព័ន្ធផ្សព្វផ្សាយ និងសួនកំសាន្តយក្សនោះទេ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា នៅក្នុងសារនោះក៏មានព័ត៌មានស្តីពីគម្រោងនាពេលអនាគតរបស់ក្រុមហ៊ុនដែលកំពុងដំណើរការ។ ក្រុមហ៊ុនបានប្រាប់ទៅ BBC នៅក្នុងអ៊ីម៉ែលថា ក្រុមហ៊ុន Disney កំពុងតែស៊ើបអង្កេតពីបញ្ហានេះ។

គេហទំព័រ Nullbulge ថ្លែងថា ក្រុមហេគឃ័រមានគោលដៅលើក្រុមឧស្សាហកម្មច្នៃប្រឌិត ដែលប្រើ AI ។ BBC បានទាក់ទងទៅហេគឃ័រដែលអះអាងថា ខ្លួននៅប្រទេសរុស្ស៊ី និងនិយាយថា ពួកគេបានលួចចូលទៅក្នុងប្រព័ន្ធសារ Internal Slack របស់ក្រុមហ៊ុន Disney តាមរយៈបុគ្គលិកផ្ទៃក្នុង។ ប៉ុន្តែនៅពេលសួរពីគម្រូទិន្នន័យដែលបានលួច ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ហេគឃ័រពុំឆ្លើយតបទេ ដែលមានន័យថា BBC មិនអាចបញ្ជាក់ថា តើទិន្នន័យនោះពិត ឬអត់នោះទេ។ ហេគឃ័របានគម្រាមថា ក្រុមហ៊ុន Disney គឺជាគោលដៅរបស់ហេគឃ័រ ដោយសារតែចន្លោះប្រហោងដែលក្រុមហ៊ុនគ្រប់គ្រងលើកិច្ចសន្យាសិល្បករ យុទ្ធសាស្រ្តនៃការប្រើ AI និងការមិនយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់។ ហេគឃ័របានបន្តថា ពួកគេបានបញ្ចេញទិន្នន័យដោយសារពួកគេមិនរំពឹងថា ក្រុមហ៊ុន Disney នឹងបំពេញតាមការទាមទាររបស់ពួកគេនោះទេ។ វាមិនធម្មតាចំពោះហេគឃ័រដែលនិយាយថា ពួកគេគឺជាសកម្មជនរុស្ស៊ី ដ៏មានក្រមសីលធម៌នោះទេ។ ជាទូទៅ ឧក្រិដ្ឋជនសាយប័រភាគច្រើនរួមមានជនជាតិរុស្ស៊ី មានបំណងជម្រិតទារប្រាក់ពីជនរងគ្រោះ។

ការរីកសាយភាយនៃបច្ចេកវិទ្យា AI៖ ការកេងចំណេញត្រូវបានរាយការណ៍ថា ដំបូងកើតឡើងនៅក្នុងសន្និសីទហ្គេម និងបន្ទាប់មកការសែត Wall Street ដែលលើកឡើងពីការកេងចំណេញលើសម្ភារៈមួយចំនួន (Materials) ទាក់ទងនឹងយុទ្ធនាការផ្សាយពាណិជ្ជកម្ម និងកិច្ចសម្ភាសន៍ជាមួយបេក្ខជន កាលពីឆ្នាំ២០១៩។ មានពាក់ព័ន្ធជាមួយនឹងអ្នកសម្តែង សិល្បករ និងអ្នកផលិត ដោយសារការរីកចំរើនយ៉ាងឆាប់រហ័សនៃ AI ដែលប៉ះពាល់ដល់ជីវភាព និងការច្នៃប្រឌិតរបស់ពួកគេ។ បច្ចេកវិទ្យា Generative AI ត្រូវបានបំពាក់នៅលើសម្ភារៈដែលមានស្រាប់រួមមាន អត្ថបទ រូបភាព តន្រ្តី និងវីដេអូ។ ក្រោយមក AI អាចផលិតការងារថ្មីដែលមានស្តង់ដារ និងពិបាកបែងចែកថាជាផលិតផលដែលបង្កើតដោយមនុស្ស ឬ AI។ សិល្បករ និងអ្នកនិពន្ធបានថ្លែងថា ក្រុមហ៊ុន AI បានកេងចំណេញលើកម្មសិទ្ធិបញ្ញា ដោយបានប្រើប្រាស់ការងារដើមរបស់ពួកគេ (Original) សម្រាប់បង្រៀនដល់ AI ។ Nullbulge ពណ៌នាខ្លួនឯងថាជាក្រុមសកម្មជនហេគឃ័រដែលការពារសិទ្ធិសិល្បករ និងធានាដល់សំណងដ៏យុត្តិធម៌សម្រាប់ការងាររបស់សិល្បករ។ ហេគឃ័របន្តថា ពួកគេនឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីការពារសិទ្ធិ និងជីវភាពរបស់សិល្បករនៅក្នុងយុគសម័យឌីជីថល។ អាជីវកម្មរបស់ក្រុមហ៊ុន Walt Disney មានចាប់ពីការផលិតភាពយន្ត សេវា Steaming Services Disney+ រួមទាំង Hulu វីដេអូហ្គេម និងសួនកំសាន្តដែលមាននៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះកាន់កាប់សិទ្ធិផ្តាច់មុខរបស់ Marvel និង Star Wars ដ៏ជោគជ័យផងដែរ៕

https://www.bbc.com/news/articles/cprq1d280ggo

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here