ទីក្រុងបេរូត៖ សមាជិករបស់គណបក្សសង្គមជាតិនិយមស៊ីរីម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុងឈីហ៊ីនភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមប្រភពពីយោធាលីបង់។
ប្រភពយោធាដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីលពីអាកាសចំនួនពីរគ្រាប់ទៅលើផ្ទះមួយក្នុងទីក្រុងឈីហ៊ីន បណ្តាលឲ្យមានមនុស្សរងគ្រោះ និងបំផ្លាញផ្ទះសំបែង។
ប្រភពបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសចំនួនបួនលើកនៅទីប្រជុំជន និងភូមិចំនួនបីនៅភាគខាងលិច និងភាគខាងកើត បណ្តាលឱ្យខូចខាតសម្ភារៈជាច្រើន។
ទន្ទឹមនឹងនេះផងដែរ កាំភ្លើងធំ៤០ បាញ់ផ្លោងចំទីក្រុង និងភូមិចំនួន១២ នៅភាគខាងកើត និងកណ្តាល បង្កភ្លើងបណ្តាលឲ្យឆេះព្រៃខៀវស្រងាត់។ ក្រុមអ្នកការពារស៊ីវិលប្រញាប់ទៅកន្លែងកើតហេតុដើម្បីពន្លត់ភ្លើង។
កាលពីថ្ងៃចន្ទ ក្រុមហេសបូឡាបានប្រកាសពីការវាយប្រហារលើទីតាំងរបស់អ៊ីស្រាអែល អាល់-ម៉ាលីគីយ៉ា ដែលនាំឲ្យមានការបាញ់ប្រហារគ្នា។ ពួកគេក៏បានវាយប្រហារទីតាំងរ៉ាដានៅក្នុងកសិដ្ឋានសេបា របស់ប្រទេសលីបង់កាន់កាប់ផងដែរ។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងតាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ហេសបូឡាបាញ់គ្រាប់រ៉ូកែតទៅលើប្រទេសអ៊ីស្រាអែលក្នុងកិច្ចសហការគ្នាជាមួយពួកហាម៉ាសវាយប្រហារទៅលើអ៊ីស្រាអែល។ បន្ទាប់មក អ៊ីស្រាអែលបានសងសឹកដោយការបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅភាគអាគ្នេយ៍លីបង់។
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤