ឯកឧត្តម អ៊ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ល.គ.ជ.ប.ភ. និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានទទួលជួបជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក លោក Frank A. Rose ជានាយករងរដ្ឋបាលនៃ រដ្ឋបាលសន្តិសុខជាតិនុយក្លេអ៊ែរសហរដ្ឋអាមេរិក និងជាអនុលេខាធិការនៃសន្តិសុខនុយក្លេអ៊ែររបស់ក្រសួងថាមពលសហរដ្ឋអាមេរិក ដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងសន្តិសុខនុយក្លេអ៊ែរនៅកម្ពុជា៕