ព្រះវិហារ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រតិភូដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម អមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម បានចុះសួរសុខទុក្ខនាយ-ពលទាហាន ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕