ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងអមដោយ ឯកឧត្តម ចាន់ ពិសិដ្ឋ លោក សាយ ភីរុណ លោក ហង្ស វីរ:ភាព និងលោក ឆាយ ពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលឧបករណ៍រាវរកសារធាតុវិទ្យុសកម្មក្រោមគម្រោងភិវឌ្ឍន៍សមត្ថភាពលើការឆ្លើយតបសន្តិសុខនុយក្លេអ៊ែរជំហ៊ានដំបូងសម្រាប់កម្ពុជា ហើយនឹងមានផ្តល់ជូនកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។




