ល.គ.ជ.ប.ភ. បានទទួលជួប និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Elena Buglova នាយកសន្តិសុខនុយក្លេអ៊ែររបស់ IAEA

0

នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងអមដោយ ឯកឧត្តម ចាន់ ពិសិដ្ឋ លោក សាយ ភីរុណ លោក ហង្ស វីរ:ភាព និងលោក ឆាយ ពិសិដ្ឋ បានទទួលជួប និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Elena Buglova នាយកសន្តិសុខនុយក្លេអ៊ែររបស់ IAEA លោក Fei Liu មន្រ្តីសន្តិសុខនុយក្លេអ៊ែរ IAEA និងតំណាងក្រសួងរ៉ែ និងថាមពល រួមទាំង IAEA បានយកឧបករណ៍មួយចំនួនប្រគល់ជូន ល.គ.ជ.ប.ភ. តាមរយៈក្រសួងរ៉ែនិងថាមពល ហើយនឹងមានបន្តផ្គត់ផ្គង់បន្ថែមទៀតនាពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here