កិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ

0

នាថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង១៥:០០នាទីរសៀល​ នៅអគារមិត្តភាព​ នៃទីស្តីការគណ:រដ្ឋមន្ត្រី​ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ឱម​ យ៉ិនទៀង​ ទេសរដ្ឋមន្ត្រី​ អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិ​ប្រឆាំងភេរវកម្ម​ (ល.គ.ជ.ប.ភ.)​ និងជាអនុប្រធានគណ:កម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល​(គ.ជ.ស.អ.)បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ ដោយមានការចូលរួម​ពី រដ្ឋមន្ត្រីប្រតិភូអម ​ខុទ្ទកាល័យឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយករង ប្រធាន​នាយកដ្ឋាននៃក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការរងនគរបាលជាតិ​  អភិបាលរាជធានី/ខេត្ត ស្នងការ​-ស្នងការរងនគរបាលរាជធានី/ខេត្ត​ មេបញ្ជាការ-មេបញ្ជាការរងរាជអាវុធហត្ថរាជធានី/ខេត្ត​ អភិបាលក្រុង​តាខ្មៅ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល អ្នកឧកញ៉ាអភិបាលក្រុមហ៊ុនខេមបូឌា​ ​អ៊ែរផត​ អុិនវេសមែន​ ឯ.ក​ (CAIC) ព្រមទាំងថ្នាក់ដឹកនាំ​ ប្រធាន-អនុប្រធាននាយកដ្ឋាន​ ប្រធាន-អនុប្រធានការិយាល័យ​ នៃ​ ល.គ.ជ.ប.ភ​. សរុប​ ប្រមាណជាង​ ៩៣រូប។ កិច្ចប្រជុំនេះក៏បាន ធ្វើបទបង្ហាញលើ:
1-  ការងារផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងភេរវកម្មដេីម្បីពង្រឹងសន្តិសុខតាមអាកាសយានដ្ឋានអន្តរជាតិ​ ដោយ​ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី
2-អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ​ ដោយ​ អ្នកឧកញ៉ា​ ឆារស៍​ វ៉ាន់​ អភិបាលក្រុមហ៊ុនខេមបូឌា​ អ៊ែរផត​ អុិនវេសមែន ឯ.ក (CAIC)
3-​អំពីការងារសន្តិសុខប្រឆាំងភេរវកម្មសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ​ ដោយ​ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះបានបញ្ចប់នៅម៉ោង១៧:០០ ដោយជោគជ័យ​ ក្រោមបរិយាកាសរីករាយ​ និងស្និទ្ធស្នាលក្រៃលែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here