បានរៀបចំកិច្ចប្រជុំអំពី វឌ្ឍនភាពការងារលើវិស័យទី១៥ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) និងត្រួតពិនិត្យចម្លើយលើសន្លឹកកិច្ចទាំង៥ របស់ធនាគារពិភពលោក (WB)
======================
ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ចាន់ថន លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី ជាថ្នាក់ដឹកនាំ សមាជិក ល.គ.ជ.ប.ភ. និងក្រុមការងារបច្ចេកទេសប្រឆាំងការសម្អាតប្រាក់របស់ ល.គ.ជ.ប.ភ. លើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យរបាយការណ៍វឌ្ឍនភាពវិស័យទី១៥
២. ពិនិត្យលើសេចក្តីព្រាងឆ្លើយតបលើកម្រងសំណួររបស់ធនាគារពិភពលោកទាំង៥ សន្លឹក កិច្ចការ ពាក់ព័ន្ធនឹងការ វាយតម្លៃហានិភ័យ ស្ដីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ។












