លេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) បានរៀបចំកិច្ចប្រជុំអំពី វឌ្ឍនភាពការងារលើវិស័យទី១៥ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) និងត្រួតពិនិត្យចម្លើយលើសន្លឹកកិច្ចទាំង៥ របស់ធនាគារពិភពលោក (WB)

0

==========================

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) បានរៀបចំកិច្ចប្រជុំអំពី វឌ្ឍនភាពការងារលើវិស័យទី១៥ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) និងត្រួតពិនិត្យចម្លើយលើសន្លឹកកិច្ចទាំង៥ របស់ធនាគារពិភពលោក (WB) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកស្រី ហង្ស វីរៈលក្ខិណា អនុប្រធានប្រចាំការវិស័យទី១៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាអនុប្រធាន និងជាសមាជិក វិស័យទី១៥ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៨ ព្រមទាំងក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. ផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន២ គឺ៖
•ទី១៖ អំពីរបាយការណ៍វឌ្ឍនភាពការងារលើវិស័យទី១៥ ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា
•ទី២៖ អំពីការត្រួតពិនិត្យលើចម្លើយនៃកម្រងសំនួរលើសន្លឹកកិច្ចការទាំង៥

អង្គប្រជុំបានឯកភាព និងសម្រេចតាមរបៀបវារ:ខាងលើ ដូចខាងក្រោម៖
-ក្រុមការងារវិស័យទី១៥ បានពិនិត្យខ្លឹមសារលើរបាយការណ៍វឌ្ឍនភាពការងាររបស់វិស័យទី១៥ រួចរាល់
-សំនួរណាមួយដែលមិនអាចឆ្លើយបាន គួរតែកំណត់សម្គាល់ទុក ដើម្បីសួរ និងស្នើសុំការបញ្ជាក់ពី WB បន្ថែម
-បានមូលមតិគ្នាក្នុងការឆ្លើយលើសំណួរមួយចំនួន ដែលពុំទាន់មានចម្លើយលើសន្លឹកកិច្ចការទី១ ទី៣ និងទី៤ របស់ WB
-ចំពោះចម្លើយរួម ដែលត្រូវឆ្លើយនៅលើសន្លឹកកិច្ចការទាំង៥ ក្រុមការងារវិស័យទី១៥ បានឯកភាពគ្នា ធ្វើរបាយការណ៍ ដើម្បីដាក់ជូន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ពិនិត្យ និងសុំការឯកភាព មុននឹងផ្ញើទៅ WB

មុននឹងបញ្ចប់ លោកស្រី ហង្ស វីរៈលក្ខិណា បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាអនុប្រធាន និងជាសមាជិកនៃក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) លើវិស័យទី១៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួម ក៏ដូចជាផ្តល់មតិយោបល់ យ៉ាងផុសផុលក្នុងកិច្ចប្រជុំនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here