ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមសិក្ខាសាលាប្រចាំឆ្នាំ (តាមប្រព័ន្ធអនឡាញ) ស្តីពីបច្ចុប្បន្នភាពនៃការផ្លាស់ប្តូរប្រភេទទំនិញទ្វេមុខនៅក្នុងបញ្ជីត្រួត ពិនិត្យរបស់សហគមន៍អឺរ៉ុប

0

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេស​ចូលរួមសិក្ខាសាលាប្រចាំឆ្នាំ (តាមប្រព័ន្ធអនឡាញ) ស្តីពីបច្ចុប្បន្នភាពនៃការផ្លាស់ប្តូរប្រភេទទំនិញទ្វេមុខនៅក្នុងបញ្ជីត្រួត ពិនិត្យរបស់សហគមន៍អឺរ៉ុប ជាមួយក្រុមការងារគណៈកម្មាធិការអឺរ៉ុប (European Commission) ប្រព្រឹត្តទៅនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំម្តង ដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញអន្តរជាតិចែក រំលែកព័ត៌មានបច្ចេកទេសទៅរដ្ឋជាសមាជិក និងពិភាក្សាលើការធ្វើបច្ចុប្បន្នភាពជាប្រចាំនៃបញ្ជីត្រួតពិនិត្យរបស់សហគមន៍អឺរ៉ុបពាក់ព័ន្ធនឹងប្រភេទទំនិញទ្វេមុខ ឱ្យស្របតាមស្តង់ដារ និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានការត្រួតពិនិត្យត្រឹមត្រូវ ។

បន្ថែមពីនេះ សិក្ខាសាលាបានផ្តោតលើការពិពណ៌នា និងការធ្វើបទបង្ហាញនៃការផ្លាស់ប្តូរប្រភេទទំនិញទ្វេមុខនៅក្នុងបញ្ជីត្រួតពិនិត្យរបស់សហគមន៍អឺរ៉ុប ឆ្នាំ២០២៥ ដើម្បីការពារការប្រើប្រាស់ក្នុងគោលបំណងអវិជ្ជមាន ដូចជា ការរីកសាយភាយអាវុធមហាប្រល័យ និងការផលិតអាវុធនុយក្លេអ៊ែរជាដើម ។

ជាចុងបញ្ចប់ ក្រុមការងារគណៈកម្មាធិការអឺរ៉ុប (European Commission) បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរដ្ឋជាសមាជិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here