ថ្ងៃសុក្រ ១២ កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់)
======================
ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក ល.គ.ជ.ប.ភ. លើរបៀបវារៈដូចខាងក្រោម៖
១. បូកសរុបរបាយការណ៍ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦
២. ពិនិត្យលើសេចក្ដីព្រាងសៀវភៅរបាយការណ៍ ល.គ.ជ.ប.ភ. ប្រចាំឆ្នាំ២០២៥
៣. បញ្ហាផ្សេងៗ






















