នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ល.គ.ជ.ប.ភ. ក្រុមការងារដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បន្តសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ និងអង្គភាពចំណុះរដ្ឋបាលក្រុងកំពង់ឆ្នាំងទាំងអស់។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ការផ្សព្វផ្សាយ និងការបញ្ជ្រាបសៀវភៅ «ផែនការជាតិប្រឆាំងភេរវកម្ម» ដល់កម្រិតមូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងសន្តិសុខជាតិ និងការការពារសហគមន៍ឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរ ក្នុងដំណាក់កាលដំបូងនេះក្រុង-ស្រុក អាទិភាព ចំនួន៣ នៃខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសដើម្បីធ្វើការបញ្ជ្រាប៕

















