ស្រុកកំពង់លែង ជាក្រុងស្រុកអាទិភាពទី២ របស់ខេត្តកំពង់ឆ្នាំង ទទួលបានការ​បញ្ជ្រាបការយល់ដឹងអំពី”សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម”

0

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦​ ល.គ.ជ.ប.ភ. ក្រុមការងារដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ​ បន្តសកម្មភាពបញ្ជ្រាបការ​យល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់គណៈអភិបាល មន្ត្រីរាជការ​ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ និងអង្គភាពចំណុះរដ្ឋបាលស្រុកកំពង់លែង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា​ សុខ​រិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត​កំពង់​ឆ្នាំង​។
ការផ្សព្វផ្សាយ និងការបញ្ជ្រាប “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដល់កម្រិតមូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈ​សំខាន់បំផុត ដើម្បីពង្រឹងសន្តិសុខជាតិ និងការការពារសហគមន៍ឱ្យមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here