ក្រុងអរិយក្សត្រ៖នាថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គ.ជ.ប.ភ)បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពី លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង និងកងកម្លាំងប្រដាប់អាវុធទាំងបី ចំណុះឲក្រុងអរិយក្សត្រ ខេត្តកណ្តាល៕





















