===================
ស្រុកមុខកំពូល ៖នាថ្ងៃព្រហស្បតិ៍៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គ.ជ.ប.ភ)បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពី លោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល តំណាងឯកឧត្ដមអភិបាលខេត្ត រួមជាមួយអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីថ្នាក់ដឹកនាំស្រុក នឹងកងកម្លាំងប្រដាប់អាវុធទាំងបី ចំណុះឲស្រុកមុខកំពូល ខេត្តកណ្តាល៕






















