ភ្នំពេញ៖ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ.
======================
ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន ល.គ.ជ.ប.ភ. អមដោយ ឯកឧត្តម ចាន់ ពិសិដ្ឋ សមាជិក ល.គ.ជ.ប.ភ. លោក សាយ ភីរុណ លោក ងួន ណារិទ្ធ និងលោក ឆាយ ពិសិដ្ឋ ទទួលជួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយក្រុមការងារ NSDD របស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Samantha Bowers លោក Benjamin Lee និងលោក Jason Brock។













