======
ក្រុងក្រចេះ ៖នាថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, វេលាម៉ោង ៨:១០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក ឯកឧត្តម ឈួន ចាន់ ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គ.ជ.ប.ភ)បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល រងក្រុង តំណាងឯកឧត្ដមអភិបាលខេត្ត រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង មន្រ្តីថ្នាក់ដឹកនាំក្រុង នឹងកងកម្លាំងប្រដាប់អាវុធទាំងបី ចំណុះឲក្រុង ខេត្តក្រចេះ៕






















