===================
ស្រុកសំបូរ ៖នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦, វេលាម៉ោង ៨:១០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក ឯកឧត្តម ឈួន ចាន់ ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គ.ជ.ប.ភ.)បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក តំណាងឯកឧត្ដមអភិបាលខេត្ត រួមជាមួយប្រធានក្រុមប្រឹក្សាស្រុក មន្រ្តីថ្នាក់ដឹកនាំស្រុក នឹងកងកម្លាំងប្រដាប់អាវុធទាំងបីចំណុះឲស្រុកសំបូរ ខេត្តក្រចេះ៕





















