=====================
រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លេាកស្រី ហង្ស វីរ:លក្ខិណា អនុប្រធានប្រចាំការនៃក្រុមការងារវិស័យទី១៥ បានដឹកនាំក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. ចូលរួមប្រជុំជាមួយឯកឧត្តម លេាកជំទាវ លេាក លេាកស្រី សមាជិកវិស័យទី១៥ អំពីបច្ចុប្បន្នភាពនៃការប្រមូលធាតុចូលលើសន្លឹកកិច្ចរបស់ធនាគារពិភពលេាក (WB) ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ នៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ក្នុងនោះក៏មានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី សមាជិក ល.គ.ជ.ប.ភ. និងឯកឧត្តម ស្រុិន សុវណ្ណ ផងដែរ។
កិច្ចប្រជុំផ្តេាតលើការត្រួតពិនិត្យលើកម្រងសំណួរ និងពិភាក្សាលើចម្លើយដែលពុំទាន់ច្បាស់ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសន្លឹកកិច្ចរបស់ធនាគារពិភពលេាក (WB) ។
ជាចុងបញ្ចប់ លេាកស្រី ហង្ស វីរ:លក្ខិណា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម លេាកជំទាវ លេាក លេាកស្រី ដែលជាសមាជិក វិស័យទី១៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ៕




















