======================
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក ល.គ.ជ.ប.ភ. និងមន្ត្រីជំនាញ ដើម្បីពិនិត្យលើកម្រងសំណួរ ចម្លើយ ពាក់ព័ន្ធនឹង Practice Handbook on Preventing ang Countering Extremism៕











